កំពង់ចាម៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១១: ០០នាទីនៅក្នុងរោងចក្រ កាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអួលបាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់។
ជនរងគ្រោះមានឈ្មោះ ណៃ រដ្ឋា ភេទស្រី អាយុ៤១ឆ្នាំ ខណ:ពេលកំពុងហូបបាយ នៅក្នុងអគាររោងចក្រ។ ពេលភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នាយកគាត់មកពេទ្យដែលប្រចាំការក្នុងរោងចក្រ ពេលយកមកដល់ពេទ្យដែលប្រចាំការបានបញ្ជូនមកពេទ្យខេត្តកំពង់ចាម ពេលមកដល់ពេទ្យ កំពង់ចាម ជនរងគ្រោះបានស្លាប់បាត់ទៅហេីយនិងបានដឹកបន្តទៅផ្ទះនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម. ខេត្តកំពង់ចាម ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ